logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង នៅស្រុកកំពង់ស្វាយ
55
20-July-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ)៖ ក្រោយពីទទួលបានព័ត៌មានទាក់ទងនឹងជំនន់ទឹកភ្លៀងលិចស្រូវរបស់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញបានចុះពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យដំណាំស្រូវមួយចំនួនទទួលរងការខូចខាតនៅស្រុកកំពង់ស្វាយ ។


ក្រោយពិនិត្យឃើញស្ថានភាព នៃគ្រោះមហន្តរាយនេះរួច ឯកឧត្តម នួន ផារ័ត្ន បានជម្រាបជូនប្រជាពលរដ្ឋឱ្យបង្កើនការយកចិត្តទុកដាក់លើសុខសុវត្ថិភាពផ្ទាល់ខ្លួន និងបានណែនាំឱ្យអាជ្ញាធរបន្តតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ សហការជាមួយអាជ្ញាធរស្រុក ធ្វើការវាយតម្លៃចំពោះផលប៉ះពាល់ដំណាំស្រូវ និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលទទួលរងការលិចដំណាំស្រូវនៅពេលនេះ ដើម្បីត្រៀមផែនការជួយដល់ប្រជាពលរដ្ឋនៅពេលពីទឹកស្រកវិញ។


ប្រភព ៖​ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ